Thursday, November 30, 2017
បងប្អូនដែលត្រូវការ Firmware របស់ Samsung អាចទាញយកបាននៅទីនេះ Free
បងប្អូនដែលត្រូវការ Firmware Samsung អាចទាញយកបាននៅទីនេះ Free
====>> http://www.gsm-file.com/files/firmware-10
អគ្គលេខាធិការរង UN ទទូចឲ្យក្រុមប្រឹក្សាសុខរិះរកគ្រប់វិធីទប់ទល់កូរ៉េខាងជើង
ការបាញ់សាកល្បងមីស៊ីលជាថ្មីរបស់ក្រុងព្យុងយ៉ាង បានបង្កើតជាកង្វល់ និងបន្ទុកធំធ្ងន់បន្ថែមសម្រាប់អង្គការសហប្រជាជាតិ ។ តាមរយៈកិច្ចប្រជុំបន្ទាន់មួយ ប្រមុខអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកនយោបាយ បានទទូចឲ្យអ្នកទទួលបន្ទុកសន្តិសុខនិងសន្តិភាពពិភពលោក រិះរកមធ្យោបាយតទល់កូរ៉េខាងជើងឲ្យបាន ។
អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការនយោបាយអង្គការសហប្រជាជាតិ លោក Jeffrey Feltman នៅថ្ងៃ២៩ វិច្ឆិកា បានថ្លែងនៅក្នុងជំនួបបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខថា ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែធ្វើគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ការរីករាលដាលនៃការបង្កហេតុរបស់កូរ៉េខាងជើង ។ នេះបើយោងតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ ។
តាមប្រភពព័ត៌មានដដែលនោះ អគ្គលេខាធិការរង ក៏បានបញ្ជាក់នៅចំពោះមុខប្រទេសមហាអំណាច ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខថា៖«ការរួមដៃគ្នារបស់ក្រុមប្រឹក្សាសន្តិសុខនៅពេល គឺជារឿងដ៏សំខាន់និងចាំបាច់បំផុតដើម្បីតទល់នឹងសកម្មភាពកូរ៉េខាងជើង»។
បន្ថែមពីនេះ លោកអគ្គលេខាធិការរង ក៏បានសុំឲ្យក្រុមប្រឹក្សាសន្តិសុខ ដែលរួមមានមហាអំណាចពិភពលោក អាមេរិក ចិន រុស្ស៊ី អង់គ្លេស និងបារាំង ជាសមាជិកអចិន្ត្រៃយ៍នោះ បង្កើតឱកាសដើម្បីផ្សាភ្ជាប់ចំណងទូតជាមួយនឹងកូរ៉េខាងជើងដើម្បីឈានទៅដល់ការចរចាមួយបញ្ឈប់នូវស្ថានភាពដ៏គ្រោះថ្នាក់នេះ ។
ប្រមុខនយោបាយកំពូលរូបនេះ បានពណ៌នាការបង្កហេតុរបស់កូរ៉េខាងជើងយ៉ាងដូច្នេះ៖«នៅលើពិភពលោកនោះ គ្មានអ្វីដែលគ្រោះថ្នាក់ជាងអ្វីដែលកំពុងតែកើតឡើងនៅក្នុងឧបទ្វីបកូរ៉េក្នុងពេលនេះនោះទេ»។
សូមរម្លឹកផងដែរថា នាព្រឹកថ្ងៃ២៩ វិច្ឆិកា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាថ្មី។ តាមការវាយតម្លៃក្រសួងការពារជាតិអាមេរិក និងយោធាកូរ៉េខាងត្បូងបង្ហាញថា មីស៊ីលនេះអាចហោះបានចម្ងាយជាង៩៦០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន ហើយកៀកដែនគោករបស់ជប៉ុនជាការបាញ់លើកមុនៗទៀតផង ។
ប៉ុន្មានឆ្នាំជាប់ៗគ្នានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានអនុម័តសម្រេចដែលជាទណ្ឌកម្មធ្ងន់ប្រឆាំងនឹងកូរ៉េខាងជើងដើម្បីធានាយ៉ាងណាកុំឲ្យប្រទេសមួយនេះ គ្មានលំហូរហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ៕
អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការនយោបាយអង្គការសហប្រជាជាតិ លោក Jeffrey Feltman នៅថ្ងៃ២៩ វិច្ឆិកា បានថ្លែងនៅក្នុងជំនួបបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខថា ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែធ្វើគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ការរីករាលដាលនៃការបង្កហេតុរបស់កូរ៉េខាងជើង ។ នេះបើយោងតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ ។
តាមប្រភពព័ត៌មានដដែលនោះ អគ្គលេខាធិការរង ក៏បានបញ្ជាក់នៅចំពោះមុខប្រទេសមហាអំណាច ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខថា៖«ការរួមដៃគ្នារបស់ក្រុមប្រឹក្សាសន្តិសុខនៅពេល គឺជារឿងដ៏សំខាន់និងចាំបាច់បំផុតដើម្បីតទល់នឹងសកម្មភាពកូរ៉េខាងជើង»។
បន្ថែមពីនេះ លោកអគ្គលេខាធិការរង ក៏បានសុំឲ្យក្រុមប្រឹក្សាសន្តិសុខ ដែលរួមមានមហាអំណាចពិភពលោក អាមេរិក ចិន រុស្ស៊ី អង់គ្លេស និងបារាំង ជាសមាជិកអចិន្ត្រៃយ៍នោះ បង្កើតឱកាសដើម្បីផ្សាភ្ជាប់ចំណងទូតជាមួយនឹងកូរ៉េខាងជើងដើម្បីឈានទៅដល់ការចរចាមួយបញ្ឈប់នូវស្ថានភាពដ៏គ្រោះថ្នាក់នេះ ។
ប្រមុខនយោបាយកំពូលរូបនេះ បានពណ៌នាការបង្កហេតុរបស់កូរ៉េខាងជើងយ៉ាងដូច្នេះ៖«នៅលើពិភពលោកនោះ គ្មានអ្វីដែលគ្រោះថ្នាក់ជាងអ្វីដែលកំពុងតែកើតឡើងនៅក្នុងឧបទ្វីបកូរ៉េក្នុងពេលនេះនោះទេ»។
ប៉ុន្មានឆ្នាំជាប់ៗគ្នានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានអនុម័តសម្រេចដែលជាទណ្ឌកម្មធ្ងន់ប្រឆាំងនឹងកូរ៉េខាងជើងដើម្បីធានាយ៉ាងណាកុំឲ្យប្រទេសមួយនេះ គ្មានលំហូរហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ៕
ចិនបានបន្ថែមនាវាពិឃាតរបស់ខ្លួន ប្រឆាំងទៅនឹងនាវាមុជទឹក ចូលទៅក្នុងកងនាវារបស់ខ្លួនខណៈកំពុងមានភាពតានតឹង នៅសមុទ្រចិនខាត្បូង
Motorola ចេញស្ពត Z2 Play បាញ់ត្រកូល Galaxy Note ចង់ក្អួតឈាម!
ក្រុមហ៊ុន Motorola ដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់របស់ Lenovo បានចុះផ្សាយនូវស្ពតថ្មីមួយ ក្រោមចំណងជើង Up-upgrade (ពាក្យ Upgrade ធ្លាប់ប្រើលើស្មាតហ្វូន SAMSUNG) ដោយក្នុងន័យវីដេអូនេះ ចង់បង្ហាញពីសមត្ថភាពដ៏ពិសេសនៃឧបករណ៍ moto insta-share projector អាចប្រែកាយស្មាតហ្វូន Z2 Play ឲ្យទៅជាម៉ាស៊ីនចាក់បញ្ចាំង Slide បានយ៉ាងកប់។
ចំណុចដែលថាឌឺដងទៅ SAMSUNG ត្រង់វិនាទីទី ១០ មានបុរសម្នាក់លើកប្រើស្មាតហ្វូនអេក្រង់ធំផ្ទៃពេញ (ទំនងត្រកូល Galaxy Note) បើកវីដេអូទស្សនា ប៉ុន្តែនារីម្នាក់ទៀតហាក់មិនពេញចិត្ត ទើបដកនូវស្មាតហ្វូន Z2 Play ពីប្រអប់ថ្មីថ្មោង បង្ហាញសមត្ថភាពពិសេសចេញមកតែម្ដង។ ឧបករណ៍ពិសេសនោះមិនមានក្នុងប្រអប់មកស្រាប់ទេ ផ្ទុយទៅវិញអ្នកអាចរកទិញបានលើគេហទំព័រផ្លូវការ Motorola ក្នុងតម្លៃ ២២៩ ដុល្លារ។
https://youtu.be/Dw7verGkl5c

Wednesday, November 29, 2017
Subscribe to:
Posts (Atom)