ក្រុមហ៊ុន Motorola ដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់របស់ Lenovo បានចុះផ្សាយនូវស្ពតថ្មីមួយ ក្រោមចំណងជើង Up-upgrade (ពាក្យ Upgrade ធ្លាប់ប្រើលើស្មាតហ្វូន SAMSUNG) ដោយក្នុងន័យវីដេអូនេះ ចង់បង្ហាញពីសមត្ថភាពដ៏ពិសេសនៃឧបករណ៍ moto insta-share projector អាចប្រែកាយស្មាតហ្វូន Z2 Play ឲ្យទៅជាម៉ាស៊ីនចាក់បញ្ចាំង Slide បានយ៉ាងកប់។
ចំណុចដែលថាឌឺដងទៅ SAMSUNG ត្រង់វិនាទីទី ១០ មានបុរសម្នាក់លើកប្រើស្មាតហ្វូនអេក្រង់ធំផ្ទៃពេញ (ទំនងត្រកូល Galaxy Note) បើកវីដេអូទស្សនា ប៉ុន្តែនារីម្នាក់ទៀតហាក់មិនពេញចិត្ត ទើបដកនូវស្មាតហ្វូន Z2 Play ពីប្រអប់ថ្មីថ្មោង បង្ហាញសមត្ថភាពពិសេសចេញមកតែម្ដង។ ឧបករណ៍ពិសេសនោះមិនមានក្នុងប្រអប់មកស្រាប់ទេ ផ្ទុយទៅវិញអ្នកអាចរកទិញបានលើគេហទំព័រផ្លូវការ Motorola ក្នុងតម្លៃ ២២៩ ដុល្លារ។
https://youtu.be/Dw7verGkl5c
No comments:
Post a Comment