Sunday, December 10, 2017

R.I.P គួរឲ្យសោកស្ដាយប្អូនស្រីណាស់នៅក្មេងសោះ តែត្រូវបាត់បង់ជិវិតធ្វើឲ្យគ្រួសារសោកស្ដាយខ្លាំងណាស់

Admin សូម​ ចូល រួមរំ លែក ទុក្ខ ជាមួយ នឹង ក្រុមគ្រួសារ ប្អូន ស្រីផង
R.I.P គួរ ឲ្យ សោក ស្ដាយ ប្អូន ស្រី ខ្លាំង ណាស់ នៅ ក្មេង សោះ តែ ត្រូវ បាត់ បង់​ ជិវិត ធ្វើ ឲ្យគ្រួសារ សោក ស្ដាយ ខ្លាំង ណាស់ ស្ទើ តែ មិន អាច ទទួល យក បាន


នេះជាសំនេររបស់ក្មួយស្រីខ្ញុំ មុនពេលធ្វើការវះកាត់ នៅពេលនោះអាការៈកាន់តែពិបាកខ្លាំងនិយាយលែងកើត


ក្មួយបានខិតខំសរសេរជាភាសាអង់គ្លេសរៀបរាប់ពីការលំបាកក្នុងខ្លួន ប្រាប់ដល់វិជ្ជបណ្ឌិតថៃ។ សរសេរបានប៉ុណ្ណឹង

ហើយ ក្មួយនៅចង់សរសេរបន្តទៀត តែបងស្រីខ្ញុំក៏បានឃាត់ព្រោះដល់ពេលវះកាត់ហើយ។

នៅចាំសម្តីក្មួយមិនភ្លេចត្រង់មួយឃ្លានិយាយទៅកាន់បងស្រីខ្ញុំ"អ៊ីៗ តិចពេទ្យវះហើយខ្ញុំដេករហូតទៅ" ក្មួយអក្មួយ!!











ប្រភព Facebook បង / Sarun Chhin

Sunday, December 3, 2017

AK2 ក្រុម Never Care ស្រក់​ទឹក​ភ្នែក​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រជួប​ Infinity




 ក្រុម​លេច​ធ្លោ​​នៅ​កម្ពុជា​ Never Care បាន​រំជើបរំជួល​ខ្លាំង​មែន​ទែន​ដែល​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ 

បន្ទាប់​ពី​​ទទួល​បាន​ជ័យជម្នះ​យ៉ាង​តឹង​តែង​លើ​ក្រុម​ខ្លាំង​ Secret នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​សម្រាប់​វិញ្ញាសា​ AK 

2 ​នៃ​ការ​ប្រកួត​​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​។







វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Never Care បាន​យក​ឈ្នះ​ក្រុម Secret ដោយ​លទ្ធផល​ ៥-២។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​

សមាជិក​ក្រុម Never Care បាន​សម្រក់​ទឹក​ភ្នែក​ដោយ​សារ​ទម្រាំ​បាន​យក​ឈ្នះ​ក្រុម Secret គឺ​ពិត​ជា​តឹង​តែង​ខ្លាំង​​​

ដូច​គ្នា។ ចំពោះ​ Infinity ​បាន​កៅអី​ផ្តាច់​ព្រ័ត្រ​ដែរ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ King Attack ដោយ​លទ្ធផល​តឹង​តែង​បំផុត​គឺ ៥-៤។







អ្វី​ដែល​កាន់​តែ​ពិសេស វគ្គ​ផ្តាច់​ព្រ័ត្រ​ល្ងាច​នេះវេលា​ម៉ោង​៤ នឹង​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ MYTV

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​(E-Sports)​ប្រចាំ​ឆ្នាំ​២០១៧​​នឹង​ធ្វើ​នៅ​សាលា​តិចណូ​ ថ្ងៃ​សៅរ៍-អា
ទិត្យ​ ទី​២-៣ ខែ​ធ្នូ​នេះ។ បង​ប្អូន​អ្នក​គាំទ្រ​របស់​ក្រុម​នីមួយ​ៗ​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី​ និង​សប្បាយ​រីករាយ​ជា​
មួយ​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត។ ព្រឹត្តិការណ៍​​ឆ្នាំ​នេះ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​
ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕







Friday, December 1, 2017

ដឹងការពិតហើយ ! នារីវ័យក្មេងម្នាក់ដែលសន្ដិសុខផ្សារស្ទឹងមានជ័យ ព្រួតវាយ និងចោទថាលួចអាវក្នងផ្សារ គឺជាការយល់ច្រឡំ

 រាជធានីភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់អាយុប្រហែជា ២០ឆ្នាំ ដែលរងការចោទប្រកាន់លួចអាវក្នុងផ្សារស្ទឹងមានជ័យ ​បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះ តាមពិតជាការយល់ច្រឡំ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នារីខាងលើបានដើរមើលសម្លៀកបំពាក់ ២ ទៅ ៣តូប ក្នុងផ្សារស្ទឹងមានជ័យ ក៏ជ្រុះខោអាវមួយចំនួនចេញពីថង់ខ្មៅដែលយួរជាប់នឹងដៃ ពេលនោះដែរ ម្ចាស់តូបក៏បានឃើញហើយស្រែកឆោឡោឡើងថា មានចោរលួចសម្លៀកបំពាក់ទើបបង្កអោយមានការភ្ញាក់ផ្អើលដល់កងកម្លាំងសន្តិសុខផ្សារ ចាប់ប្រគល់ខ្លួនអោយមកសមត្ថកិច្ចតែម្តង។ នារីវ័យក្មេងខាងលើមិនត្រូវបានប្រាប់ពីអត្តសញ្ញាណឡើយ។
តាមការបកស្រាយរបស់សមត្ថកិច្ច បានអោយដឹងថា នារីដែលរងការចោទប្រកាន់នោះ បាននិយាយពុំសូវដឹងខុសត្រូវឡើយ ដោយនាងនិយាយត្រឹមតែពាក្យមួយម៉ាត់ថា ខោអាវដែលជ្រុះនោះ គឺនាងទើបតែទិញពីផ្សារអូឡាំពិក។ ហើយក្នុងល្ងាចថ្ងៃនោះដែរ ម្តាយរបស់នារីខាងលើបានទៅដល់ប៉ុស្តិ៍នគរបាល ហើយបញ្ជាក់ថា កូនស្រីរបស់គាត់ជាមនុស្សមានសតិមិនប្រក្រតី ហើយទើបតែវះកាត់ខួរក្បាលរួចថ្មីៗ នៅឯប្រទេសថៃ។ ស្ត្រីជាម្តាយមានការខឹងសម្បារជាខ្លាំងទៅនឹងម្ចាស់តូប ជាពិសេស គឺសន្តិសុខផ្សារស្ទឹងមានជ័យថ្មី ដែលចាប់ច្របាច់.ក កូនស្រីរបស់គាត់យ៉ាងសាហាវ ដូចចាប់ឧក្រិដ្ឋជនយ៉ាងដូច្នោះ។

ការពិត កូនស្រីរបស់គាត់មិនបានប្រព្រឹត្តអ្វីទាំងអស់ ហើយម្ចាស់តូបដែលជាអ្នកដែលចោទ ក៏មិនបានឃើញជាក់ស្តែង គឺគ្រាន់តែខោអាវនោះ ក្នុងហាងខ្លួនក៏មានលក់ដែរ។​ បន្ទាប់មក ម្តាយជាស្រ្តីរបស់នារីខាងលើ បានដាក់ពាក្យបណ្តឹងសន្តិសុខផ្សារ ដែលប្រើកាយវិការដ៏អាក្រក់មកលើកូនស្រីរបស់គាត់ ប៉ុន្តែ ដោយមានការសម្រួលពីមន្ត្រីនគរ​បាលអស់ជាច្រើនម៉ោងទើបទាំងអស់គ្នាព្រមបញ្ចប់រឿងតែម្តង៕

ប្រភព => TVFB

សង្ឃហោ សុខុន សុំបិណ្ឌបាតសម្ដេចហ៊ុន សែន ឲ្យបញ្ជាកូនចៅ ជួយកម្ចាត់ លោកខឹម វាសនា


សង្ឃទីប្រឹក្សា ហោ សុខុន បាន​សុំបិណ្ឌបាត​សម្ដេច​អគ្គមហា​សេនាបតីតេ​ជោ ហ៊ុន សែន ឲ្យជួយចាត់​ការករណី​ ដែល​ព្រះអង្គ​បាន​ប្ដឹង​លោក ខឹម វាសនា ​ទៅក្រសួង​មហាផ្ទៃ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។
បន្ទាប់ពីចំណាយពេល​​ប្រមូល​ស្នាម​មេដៃ​​អស់រយៈ​ពេល​បួនខែ​ទៅហើយ នៅតែ​មិនបាន​ចំនួន​ច្រើន​ទៀត​នោះ សង្ឃ ហោ សុខុន ចៅអធិការវត្ត​ច្បារអំពៅ បាន​សម្រេចចិត្ត សរសេរសារសុំឲ្យ​សម្ដេចនាយករដ្ឋមន្រ្តី ជួយអន្តរាគមន៍ ដោយ​សរសេរ​បង្ហោះ​តាមរយៈ​បណ្ដាញសង្គម​Facebook​ជាសារធារណៈ និងបាន​ប្រៀប​ប្រដូច​សម្ដេចទៅ​នឹង​ព្រះឥន្ទ​ ដែលជា​ស្ដេច​នៃទេវតា​ទាំងឡាយ អាច​បញ្ជាឲ្យ​ពពួកទេវតា​ធ្វើអ្វីៗ​បានតាម​តែចិត្ត ។


យ៉ាង​ណា​មិញ​សង្ឃ​ហោ សុខុន បានមាន​ដីកា​​លើគេហទំព័រFacebook​របស់ខ្លួន ដែលមាន​ឈ្មោះ​ជាភាសាអង់​គ្លេសថា Hor Sokhonនោះ គឺសុំបិណ្ឌ​បាត ឲ្យសម្ដេចនាយក​រដ្ឋមន្ត្រី ជួយ​បញ្ជាកូន​ចៅឲ្យ​លូកដៃ​ក្នុងករណី​ដែលព្រះអង្គបានប្ដឹងទៅលោក ខឹម វាសនា ដែលបាន​យកបណ្ដឹង​ទៅដាក់​នៅក្រសួងមហាផ្ទៃរួច​ហើយ។
ការសរសេរសារ​សុំអន្តរាគមន៍​ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា​បែបនេះ ធ្វើឡើងនៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយ​ពីចៅអធិការវត្តច្បារអំពៅអង្គនេះ ទទួល​បាននូវ​លទ្ធផល​ខកចិត្តយ៉ាង​ខ្លាំង ព្រោះ​ខុស​ពីការរំពឹង​ទុកឆ្ងាយ​ពេក ដោយរំពឹងទុកថា នឹង​មានព្រះសង្ឃ​ចូលរួមគាំទ្រ ផ្ដិត​មេដៃ​ ប្រាំមួយ​ម៉ឺន​អង្គ និងពុទ្ធបរិស័ទ​ចូលរួមផ្ដិត​ស្នាមមេដៃ​គាំទ្រ​ឲ្យចាត់​ការលោក ខឹម វាសនា ជាង​ដប់លាន​នាក់ តែសង្ឃអង្គនេះ ខំពន្យា​ពេល​ដល់​ទៅបួនខែ​ទៅ​ហើយ​ នៅ​តែបានជាងប្រាំមួយរយ​អង្គនាក់ប៉ុណ្ណោះ​ នេះបើ​គិតសរុប​ទាំងស្នាម​មេដៃ​ដែល​ប្រមូល​ មក​ពីខេត្តស្វាយរៀង​ថែមទៀត​ផង។


ថ្វីបីក្រសួង​ធម្មកានិងសាសនា អះអាង​យ៉ាងណា​ក៏ដោយ​ថា បណ្ដឹង​រវាងសង្ឃ​ហោ សុខុន និង​លោក ខឹម វាសនា នេះ​ជា​បណ្ដឹង ឬជា​ជម្លោះរ​វាងបុគ្គល និងបុគ្គល​ក៏ដោយ ក៏ចៅ​អធិកា​ចិត្ត​ក្ដៅអ​ង្គនេះ ព្យាយាមទាញ​​យកមក​ពាក់ព័ន្ធ​រឿងការពារ​តម្លៃព្រះពុទ្ធសាសនា​ ហើយថែមទាំង​អះអាង​យ៉ាង​ឱឡារិកថា ការ​ប្ដឹងនេះ​គឺជាតំណាង​ឲ្យ​ព្រះសង្ឃនិង​ពលរដ្ឋខ្មែរ​ទូទាំងប្រទេស។
​ករណីសុំ​ឲ្យ​លោកនាយករដ្ឋមន្រ្តីជួយ​បញ្ជាកូន​ចៅក្រោម​ឱវាទ ឲ្យជួយចាត់ការ​ចំពោះករណី​ ដែល​​ប្ដឹងលោក ខឹម វាសនានេះ គឺដើម្បី​សង​មកវិញ​ជាការ​ផ្សះផ្សារ និងព្យាបាល​ផ្លូវចិត្ត​របស់ខ្លួន ក៏ដូចជា​ព្រះសង្ឃទូទាំងប្រទេស។ សង្ឃ​ហោ សុខុន អង្គនេះ​បាន​សន្យាថា​បើ​សម្ដេចព្រម​ជួយ នោះខ្លួននិង​ព្រះសង្ឃទូទាំង​ប្រទេស​គោរព​ដឹងគុណសម្ដេច​ហើយ​ចងចាំ​ទុកក្នុង​ចិត្តជារៀងរហូត។
បន្ថែមលើស​ពីនេះ ម្ចាស់បណ្តឹង​សង្ឃហោ សុខុនបានលើកសរសើរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាចផ្តល់បុណ្យ​ផ្តល់សំណាង អាច​ផ្តល់យុត្តិធម៌ ដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ​ខ្មែរ សម្តេចតេជោ ជាក្តីសង្ឃឹមធំបំផុត៕






ប្រភព៖  Khmer Share- http://www.khmershare.news/uncategorized/article/1903/