Sunday, December 10, 2017

R.I.P គួរឲ្យសោកស្ដាយប្អូនស្រីណាស់នៅក្មេងសោះ តែត្រូវបាត់បង់ជិវិតធ្វើឲ្យគ្រួសារសោកស្ដាយខ្លាំងណាស់

Admin សូម​ ចូល រួមរំ លែក ទុក្ខ ជាមួយ នឹង ក្រុមគ្រួសារ ប្អូន ស្រីផង
R.I.P គួរ ឲ្យ សោក ស្ដាយ ប្អូន ស្រី ខ្លាំង ណាស់ នៅ ក្មេង សោះ តែ ត្រូវ បាត់ បង់​ ជិវិត ធ្វើ ឲ្យគ្រួសារ សោក ស្ដាយ ខ្លាំង ណាស់ ស្ទើ តែ មិន អាច ទទួល យក បាន


នេះជាសំនេររបស់ក្មួយស្រីខ្ញុំ មុនពេលធ្វើការវះកាត់ នៅពេលនោះអាការៈកាន់តែពិបាកខ្លាំងនិយាយលែងកើត


ក្មួយបានខិតខំសរសេរជាភាសាអង់គ្លេសរៀបរាប់ពីការលំបាកក្នុងខ្លួន ប្រាប់ដល់វិជ្ជបណ្ឌិតថៃ។ សរសេរបានប៉ុណ្ណឹង

ហើយ ក្មួយនៅចង់សរសេរបន្តទៀត តែបងស្រីខ្ញុំក៏បានឃាត់ព្រោះដល់ពេលវះកាត់ហើយ។

នៅចាំសម្តីក្មួយមិនភ្លេចត្រង់មួយឃ្លានិយាយទៅកាន់បងស្រីខ្ញុំ"អ៊ីៗ តិចពេទ្យវះហើយខ្ញុំដេករហូតទៅ" ក្មួយអក្មួយ!!











ប្រភព Facebook បង / Sarun Chhin

Sunday, December 3, 2017

AK2 ក្រុម Never Care ស្រក់​ទឹក​ភ្នែក​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រជួប​ Infinity




 ក្រុម​លេច​ធ្លោ​​នៅ​កម្ពុជា​ Never Care បាន​រំជើបរំជួល​ខ្លាំង​មែន​ទែន​ដែល​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ 

បន្ទាប់​ពី​​ទទួល​បាន​ជ័យជម្នះ​យ៉ាង​តឹង​តែង​លើ​ក្រុម​ខ្លាំង​ Secret នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​សម្រាប់​វិញ្ញាសា​ AK 

2 ​នៃ​ការ​ប្រកួត​​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​។







វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Never Care បាន​យក​ឈ្នះ​ក្រុម Secret ដោយ​លទ្ធផល​ ៥-២។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​

សមាជិក​ក្រុម Never Care បាន​សម្រក់​ទឹក​ភ្នែក​ដោយ​សារ​ទម្រាំ​បាន​យក​ឈ្នះ​ក្រុម Secret គឺ​ពិត​ជា​តឹង​តែង​ខ្លាំង​​​

ដូច​គ្នា។ ចំពោះ​ Infinity ​បាន​កៅអី​ផ្តាច់​ព្រ័ត្រ​ដែរ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ King Attack ដោយ​លទ្ធផល​តឹង​តែង​បំផុត​គឺ ៥-៤។







អ្វី​ដែល​កាន់​តែ​ពិសេស វគ្គ​ផ្តាច់​ព្រ័ត្រ​ល្ងាច​នេះវេលា​ម៉ោង​៤ នឹង​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ MYTV

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​(E-Sports)​ប្រចាំ​ឆ្នាំ​២០១៧​​នឹង​ធ្វើ​នៅ​សាលា​តិចណូ​ ថ្ងៃ​សៅរ៍-អា
ទិត្យ​ ទី​២-៣ ខែ​ធ្នូ​នេះ។ បង​ប្អូន​អ្នក​គាំទ្រ​របស់​ក្រុម​នីមួយ​ៗ​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី​ និង​សប្បាយ​រីករាយ​ជា​
មួយ​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត។ ព្រឹត្តិការណ៍​​ឆ្នាំ​នេះ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​
ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕







Friday, December 1, 2017

ដឹងការពិតហើយ ! នារីវ័យក្មេងម្នាក់ដែលសន្ដិសុខផ្សារស្ទឹងមានជ័យ ព្រួតវាយ និងចោទថាលួចអាវក្នងផ្សារ គឺជាការយល់ច្រឡំ

 រាជធានីភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់អាយុប្រហែជា ២០ឆ្នាំ ដែលរងការចោទប្រកាន់លួចអាវក្នុងផ្សារស្ទឹងមានជ័យ ​បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះ តាមពិតជាការយល់ច្រឡំ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នារីខាងលើបានដើរមើលសម្លៀកបំពាក់ ២ ទៅ ៣តូប ក្នុងផ្សារស្ទឹងមានជ័យ ក៏ជ្រុះខោអាវមួយចំនួនចេញពីថង់ខ្មៅដែលយួរជាប់នឹងដៃ ពេលនោះដែរ ម្ចាស់តូបក៏បានឃើញហើយស្រែកឆោឡោឡើងថា មានចោរលួចសម្លៀកបំពាក់ទើបបង្កអោយមានការភ្ញាក់ផ្អើលដល់កងកម្លាំងសន្តិសុខផ្សារ ចាប់ប្រគល់ខ្លួនអោយមកសមត្ថកិច្ចតែម្តង។ នារីវ័យក្មេងខាងលើមិនត្រូវបានប្រាប់ពីអត្តសញ្ញាណឡើយ។
តាមការបកស្រាយរបស់សមត្ថកិច្ច បានអោយដឹងថា នារីដែលរងការចោទប្រកាន់នោះ បាននិយាយពុំសូវដឹងខុសត្រូវឡើយ ដោយនាងនិយាយត្រឹមតែពាក្យមួយម៉ាត់ថា ខោអាវដែលជ្រុះនោះ គឺនាងទើបតែទិញពីផ្សារអូឡាំពិក។ ហើយក្នុងល្ងាចថ្ងៃនោះដែរ ម្តាយរបស់នារីខាងលើបានទៅដល់ប៉ុស្តិ៍នគរបាល ហើយបញ្ជាក់ថា កូនស្រីរបស់គាត់ជាមនុស្សមានសតិមិនប្រក្រតី ហើយទើបតែវះកាត់ខួរក្បាលរួចថ្មីៗ នៅឯប្រទេសថៃ។ ស្ត្រីជាម្តាយមានការខឹងសម្បារជាខ្លាំងទៅនឹងម្ចាស់តូប ជាពិសេស គឺសន្តិសុខផ្សារស្ទឹងមានជ័យថ្មី ដែលចាប់ច្របាច់.ក កូនស្រីរបស់គាត់យ៉ាងសាហាវ ដូចចាប់ឧក្រិដ្ឋជនយ៉ាងដូច្នោះ។

ការពិត កូនស្រីរបស់គាត់មិនបានប្រព្រឹត្តអ្វីទាំងអស់ ហើយម្ចាស់តូបដែលជាអ្នកដែលចោទ ក៏មិនបានឃើញជាក់ស្តែង គឺគ្រាន់តែខោអាវនោះ ក្នុងហាងខ្លួនក៏មានលក់ដែរ។​ បន្ទាប់មក ម្តាយជាស្រ្តីរបស់នារីខាងលើ បានដាក់ពាក្យបណ្តឹងសន្តិសុខផ្សារ ដែលប្រើកាយវិការដ៏អាក្រក់មកលើកូនស្រីរបស់គាត់ ប៉ុន្តែ ដោយមានការសម្រួលពីមន្ត្រីនគរ​បាលអស់ជាច្រើនម៉ោងទើបទាំងអស់គ្នាព្រមបញ្ចប់រឿងតែម្តង៕

ប្រភព => TVFB

សង្ឃហោ សុខុន សុំបិណ្ឌបាតសម្ដេចហ៊ុន សែន ឲ្យបញ្ជាកូនចៅ ជួយកម្ចាត់ លោកខឹម វាសនា


សង្ឃទីប្រឹក្សា ហោ សុខុន បាន​សុំបិណ្ឌបាត​សម្ដេច​អគ្គមហា​សេនាបតីតេ​ជោ ហ៊ុន សែន ឲ្យជួយចាត់​ការករណី​ ដែល​ព្រះអង្គ​បាន​ប្ដឹង​លោក ខឹម វាសនា ​ទៅក្រសួង​មហាផ្ទៃ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។
បន្ទាប់ពីចំណាយពេល​​ប្រមូល​ស្នាម​មេដៃ​​អស់រយៈ​ពេល​បួនខែ​ទៅហើយ នៅតែ​មិនបាន​ចំនួន​ច្រើន​ទៀត​នោះ សង្ឃ ហោ សុខុន ចៅអធិការវត្ត​ច្បារអំពៅ បាន​សម្រេចចិត្ត សរសេរសារសុំឲ្យ​សម្ដេចនាយករដ្ឋមន្រ្តី ជួយអន្តរាគមន៍ ដោយ​សរសេរ​បង្ហោះ​តាមរយៈ​បណ្ដាញសង្គម​Facebook​ជាសារធារណៈ និងបាន​ប្រៀប​ប្រដូច​សម្ដេចទៅ​នឹង​ព្រះឥន្ទ​ ដែលជា​ស្ដេច​នៃទេវតា​ទាំងឡាយ អាច​បញ្ជាឲ្យ​ពពួកទេវតា​ធ្វើអ្វីៗ​បានតាម​តែចិត្ត ។


យ៉ាង​ណា​មិញ​សង្ឃ​ហោ សុខុន បានមាន​ដីកា​​លើគេហទំព័រFacebook​របស់ខ្លួន ដែលមាន​ឈ្មោះ​ជាភាសាអង់​គ្លេសថា Hor Sokhonនោះ គឺសុំបិណ្ឌ​បាត ឲ្យសម្ដេចនាយក​រដ្ឋមន្ត្រី ជួយ​បញ្ជាកូន​ចៅឲ្យ​លូកដៃ​ក្នុងករណី​ដែលព្រះអង្គបានប្ដឹងទៅលោក ខឹម វាសនា ដែលបាន​យកបណ្ដឹង​ទៅដាក់​នៅក្រសួងមហាផ្ទៃរួច​ហើយ។
ការសរសេរសារ​សុំអន្តរាគមន៍​ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា​បែបនេះ ធ្វើឡើងនៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយ​ពីចៅអធិការវត្តច្បារអំពៅអង្គនេះ ទទួល​បាននូវ​លទ្ធផល​ខកចិត្តយ៉ាង​ខ្លាំង ព្រោះ​ខុស​ពីការរំពឹង​ទុកឆ្ងាយ​ពេក ដោយរំពឹងទុកថា នឹង​មានព្រះសង្ឃ​ចូលរួមគាំទ្រ ផ្ដិត​មេដៃ​ ប្រាំមួយ​ម៉ឺន​អង្គ និងពុទ្ធបរិស័ទ​ចូលរួមផ្ដិត​ស្នាមមេដៃ​គាំទ្រ​ឲ្យចាត់​ការលោក ខឹម វាសនា ជាង​ដប់លាន​នាក់ តែសង្ឃអង្គនេះ ខំពន្យា​ពេល​ដល់​ទៅបួនខែ​ទៅ​ហើយ​ នៅ​តែបានជាងប្រាំមួយរយ​អង្គនាក់ប៉ុណ្ណោះ​ នេះបើ​គិតសរុប​ទាំងស្នាម​មេដៃ​ដែល​ប្រមូល​ មក​ពីខេត្តស្វាយរៀង​ថែមទៀត​ផង។


ថ្វីបីក្រសួង​ធម្មកានិងសាសនា អះអាង​យ៉ាងណា​ក៏ដោយ​ថា បណ្ដឹង​រវាងសង្ឃ​ហោ សុខុន និង​លោក ខឹម វាសនា នេះ​ជា​បណ្ដឹង ឬជា​ជម្លោះរ​វាងបុគ្គល និងបុគ្គល​ក៏ដោយ ក៏ចៅ​អធិកា​ចិត្ត​ក្ដៅអ​ង្គនេះ ព្យាយាមទាញ​​យកមក​ពាក់ព័ន្ធ​រឿងការពារ​តម្លៃព្រះពុទ្ធសាសនា​ ហើយថែមទាំង​អះអាង​យ៉ាង​ឱឡារិកថា ការ​ប្ដឹងនេះ​គឺជាតំណាង​ឲ្យ​ព្រះសង្ឃនិង​ពលរដ្ឋខ្មែរ​ទូទាំងប្រទេស។
​ករណីសុំ​ឲ្យ​លោកនាយករដ្ឋមន្រ្តីជួយ​បញ្ជាកូន​ចៅក្រោម​ឱវាទ ឲ្យជួយចាត់ការ​ចំពោះករណី​ ដែល​​ប្ដឹងលោក ខឹម វាសនានេះ គឺដើម្បី​សង​មកវិញ​ជាការ​ផ្សះផ្សារ និងព្យាបាល​ផ្លូវចិត្ត​របស់ខ្លួន ក៏ដូចជា​ព្រះសង្ឃទូទាំងប្រទេស។ សង្ឃ​ហោ សុខុន អង្គនេះ​បាន​សន្យាថា​បើ​សម្ដេចព្រម​ជួយ នោះខ្លួននិង​ព្រះសង្ឃទូទាំង​ប្រទេស​គោរព​ដឹងគុណសម្ដេច​ហើយ​ចងចាំ​ទុកក្នុង​ចិត្តជារៀងរហូត។
បន្ថែមលើស​ពីនេះ ម្ចាស់បណ្តឹង​សង្ឃហោ សុខុនបានលើកសរសើរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាចផ្តល់បុណ្យ​ផ្តល់សំណាង អាច​ផ្តល់យុត្តិធម៌ ដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ​ខ្មែរ សម្តេចតេជោ ជាក្តីសង្ឃឹមធំបំផុត៕






ប្រភព៖  Khmer Share- http://www.khmershare.news/uncategorized/article/1903/

Thursday, November 30, 2017

ទាញយក Stock Rom.Hiya ទីនេះ

ទាញយក Download


ទាញយក Stock Rom.Camfone ទីនេះ free


ទាញយក Rom iCall.free



ទាញយក Download

ទាញយក Stock Rom. ACER Free នៅទីនេះ

ទាញយកទីនេះ


ទាញយក Stock Rom - ASUS នៅទីនេះ free

ទាញយក Stock Rom - ASUS នៅទីនេះ free

http://www.gsm-file.com/files/asus-3825

ទាញយក stock Rom Alcatel free

ទាញយក stock Rom Alcatel free


ទីនេះ Firmware Huawei Download Free

ទីនេះ Firmware Huawei Download Free




ទីនេះ Firmware OPPO ទាញយក free

ទីនេះ Firmware OPPO ទាញយក free


ទីនេះ Firmware VIvo អាចទាញយកបាន free


ទីនេះ Firmware VIvo អាចទាញយកបាន free


សូមចុចតាម Link===>> http://www.gsm-file.com/files/vivo-3791

បងប្អូនដែលត្រូវការ Firmware របស់ Samsung អាចទាញយកបាននៅទីនេះ Free



បងប្អូនដែលត្រូវការ Firmware Samsung អាចទាញយកបាននៅទីនេះ Free
====>>   http://www.gsm-file.com/files/firmware-10

អគ្គលេខាធិការរង UN ទទូច​ឲ្យ​ក្រុមប្រឹក្សា​សុខ​រិះរក​គ្រប់​វិធី​ទប់ទល់​កូរ៉េខាងជើង​

ការបាញ់​សាកល្បង​មី​ស៊ី​ល​ជាថ្មី​របស់​ក្រុង​ព្យុងយ៉ាង បាន​បង្កើតជា​កង្វល់ និង​បន្ទុក​ធំ​ធ្ងន់​បន្ថែម​សម្រាប់​អង្គការសហប្រជាជាតិ ។ តាមរយៈ​កិច្ចប្រជុំ​បន្ទាន់​មួយ ប្រមុខ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​នយោបាយ បាន​ទទូច​ឲ្យ​អ្នកទទួលបន្ទុក​សន្តិសុខ​និង​សន្តិភាព​ពិភពលោក រិះរក​មធ្យោបាយ​តទល់​កូរ៉េខាងជើង​ឲ្យ​បាន ។
អគ្គលេខាធិការរង​ទទួលបន្ទុក​កិច្ចការ​នយោបាយ​អង្គកា​រ​សហប្រជាជាតិ លោក Jeffrey Feltman នៅ​ថ្ងៃ​២៩ វិច្ឆិកា បាន​ថ្លែង​នៅក្នុង​ជំនួប​បន្ទាន់​រប​ស់​ក្រុមប្រឹក្សាសន្តិសុខ​ថា  ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែ​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការបង្ក​ហេតុ​របស់​កូរ៉េខាងជើង ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ ។ 

តាម​ប្រភពព័ត៌មាន​ដដែល​នោះ អគ្គលេខាធិការរង ក៏បាន​បញ្ជាក់​នៅ​ចំពោះមុខ​ប្រទេស​មហាអំណាច ដែលជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ថា​៖«​ការ​រួមដៃគ្នា​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៅពេល គឺជា​រឿង​ដ៏​សំខាន់​និង​ចាំបាច់​បំផុត​ដើម្បី​តទល់​នឹង​សកម្មភាព​កូរ៉េខាងជើង​»​។ 

​បន្ថែម​ពីនេះ លោក​អគ្គលេខាធិការរង ក៏បាន​សុំ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ ដែល​រួមមាន​មហាអំណាច​ពិភពលោក អាមេរិក ចិន រុស្ស៊ី អង់គ្លេស និង​បារាំង ជា​សមាជិក​អចិន្ត្រៃយ៍​នោះ បង្កើត​ឱកាស​ដើម្បី​ផ្សាភ្ជាប់​ចំណង​ទូត​ជាមួយនឹង​កូរ៉េខាងជើង​ដើម្បី​ឈានទៅដល់​ការចរចា​មួយ​បញ្ឈប់​នូវ​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នេះ ។ 

​ប្រមុខ​នយោបាយ​កំពូល​រូបនេះ បាន​ពណ៌នា​ការបង្ក​ហេតុ​របស់​កូរ៉េខាងជើង​យ៉ាង​ដូច្នេះ​៖«​នៅលើ​ពិភពលោក​នោះ គ្មាន​អ្វីដែល​គ្រោះថ្នាក់​ជាង​អ្វីដែល​កំពុងតែ​កើតឡើង​នៅក្នុង​ឧបទ្វីប​កូរ៉េ​ក្នុង​ពេលនេះ​នោះទេ​»​។ 

សូម​រម្លឹក​ផងដែរ​ថា នា​ព្រឹក​ថ្ងៃ​២៩ វិច្ឆិកា កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជាថ្មី​។ តាម​ការវាយតម្លៃ​ក្រសួងការពារជាតិ​អាមេរិក និង​យោធា​កូរ៉េខាងត្បូង​បង្ហាញថា មី​ស៊ី​ល​នេះ​អាច​ហោះ​បាន​ចម្ងាយ​ជាង​៩៦០​គីឡូម៉ែត្រ មុននឹង​ធ្លាក់​ចូលក្នុង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់​ជប៉ុន ហើយ​កៀក​ដែន​គោក​របស់​ជប៉ុន​ជាការ​បាញ់​លើក​មុនៗ​ទៀតផង ។​


​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏បាន​អនុម័ត​សម្រេច​ដែលជា​ទណ្ឌកម្ម​ធ្ងន់​ប្រឆាំងនឹង​កូរ៉េខាងជើង​ដើម្បី​ធានា​យ៉ាងណា​កុំ​ឲ្យ​ប្រទេសមួយ​នេះ គ្មាន​លំហូរ​ហិរញ្ញវត្ថុ​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ៕ 

ចិនបានបន្ថែមនាវាពិឃាតរបស់ខ្លួន ប្រឆាំងទៅនឹងនាវាមុជទឹក ចូលទៅក្នុងកងនាវារបស់ខ្លួនខណៈកំពុងមានភាពតានតឹង នៅសមុទ្រចិនខាត្បូង

  1. ចិនបានបន្ថែមនាវាពិឃាតរបស់ខ្លួន ប្រឆាំងទៅនឹងនាវាមុជទឹក ចូលទៅក្នុងកងនាវារបស់ខ្លួនខណៈកំពុងមានភាពតានតឹង​ នៅសមុទ្រចិនខាត្បូង



បរទេស

បរទេស

Motorola ចេញ​ស្ពត Z2 Play បាញ់​ត្រកូល Galaxy Note ចង់​ក្អួត​ឈាម!

ក្រុមហ៊ុន Motorola ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់ Lenovo បាន​ចុះ​ផ្សាយ​នូវ​ស្ពត​ថ្មី​មួយ ក្រោម​ចំណង​ជើង Up-upgrade (ពាក្យ Upgrade ធ្លាប់​ប្រើ​លើ​ស្មាតហ្វូន SAMSUNG) ដោយ​ក្នុង​ន័យ​វីដេអូ​នេះ ចង់​បង្ហាញ​ពី​សមត្ថភាព​ដ៏​ពិសេស​នៃ​ឧបករណ៍ moto insta-share projector អាច​ប្រែ​កាយ​ស្មាតហ្វូន Z2 Play ឲ្យ​ទៅ​ជា​ម៉ាស៊ីន​ចាក់​បញ្ចាំង Slide បាន​យ៉ាង​កប់។​
ចំណុច​ដែល​ថា​ឌឺដង​ទៅ SAMSUNG ត្រង់​វិនាទី​ទី ១០ មាន​បុរស​ម្នាក់​លើក​ប្រើ​ស្មាតហ្វូន​អេក្រង់​ធំ​ផ្ទៃ​ពេញ (ទំនង​ត្រកូល Galaxy Note) បើក​វីដេអូ​ទស្សនា ប៉ុន្តែ​នារី​ម្នាក់​ទៀត​ហាក់​មិន​ពេញ​ចិត្ត ទើប​ដក​នូវ​ស្មាតហ្វូន Z2 Play ពី​ប្រអប់​ថ្មីថ្មោង​ បង្ហាញ​សមត្ថភាព​ពិសេស​ចេញ​មក​តែ​ម្ដង។ ឧបករណ៍​ពិសេស​នោះ​មិន​មាន​ក្នុង​ប្រអប់​មក​ស្រាប់​ទេ ផ្ទុយ​ទៅ​វិញ​អ្នក​អាច​រក​ទិញ​បាន​លើ​គេហទំព័រ​ផ្លូវការ Motorola ក្នុង​តម្លៃ ២២៩ ដុល្លារ។
https://youtu.be/Dw7verGkl5c

កំសាន្ត

កំសាន្ត

ពត៏មាន

ពត៏មាន

Samsung Galaxy Note8

 មើលលេងសិនអត់លុយទិញទេ