ក្រុមលេចធ្លោនៅកម្ពុជា Never Care បានរំជើបរំជួលខ្លាំងមែនទែនដែលបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
បន្ទាប់ពីទទួលបានជ័យជម្នះយ៉ាងតឹងតែងលើក្រុមខ្លាំង Secret នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់វិញ្ញាសា AK
2 នៃការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Never Care បានយកឈ្នះក្រុម Secret ដោយលទ្ធផល ៥-២។ លទ្ធផលនេះបានធ្វើឲ្យ
សមាជិកក្រុម Never Care បានសម្រក់ទឹកភ្នែកដោយសារទម្រាំបានយកឈ្នះក្រុម Secret គឺពិតជាតឹងតែងខ្លាំង
ដូចគ្នា។ ចំពោះ Infinity បានកៅអីផ្តាច់ព្រ័ត្រដែរ បន្ទាប់ពីយកឈ្នះក្រុម King Attack ដោយលទ្ធផលតឹងតែងបំផុតគឺ ៥-៤។
អ្វីដែលកាន់តែពិសេស វគ្គផ្តាច់ព្រ័ត្រល្ងាចនេះវេលាម៉ោង៤ នឹងផ្សាយផ្ទាល់ដោយទូរទស្សន៍ MYTV
ការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិក(E-Sports)ប្រចាំឆ្នាំ២០១៧នឹងធ្វើនៅសាលាតិចណូ ថ្ងៃសៅរ៍-អា
ទិត្យ ទី២-៣ ខែធ្នូនេះ។ បងប្អូនអ្នកគាំទ្ររបស់ក្រុមនីមួយៗអាចចូលរួមទស្សនាដោយសេរី និងសប្បាយរីករាយជា
មួយកម្មវិធីកម្សាន្តជាច្រើនទៀត។ ព្រឹត្តិការណ៍ឆ្នាំនេះរៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងគាំទ្រ
ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងចូលរួមឧបត្ថម្ភដោយកុំព្យូទ័រ ASUS ROG, ភេសជ្ជៈ Mountain Dew និងទូរទស្សន៍ MYTV ៕
No comments:
Post a Comment