គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នារីខាងលើបានដើរមើលសម្លៀកបំពាក់ ២ ទៅ ៣តូប ក្នុងផ្សារស្ទឹងមានជ័យ ក៏ជ្រុះខោអាវមួយចំនួនចេញពីថង់ខ្មៅដែលយួរជាប់នឹងដៃ ពេលនោះដែរ ម្ចាស់តូបក៏បានឃើញហើយស្រែកឆោឡោឡើងថា មានចោរលួចសម្លៀកបំពាក់ទើបបង្កអោយមានការភ្ញាក់ផ្អើលដល់កងកម្លាំងសន្តិសុខផ្សារ ចាប់ប្រគល់ខ្លួនអោយមកសមត្ថកិច្ចតែម្តង។ នារីវ័យក្មេងខាងលើមិនត្រូវបានប្រាប់ពីអត្តសញ្ញាណឡើយ។
តាមការបកស្រាយរបស់សមត្ថកិច្ច បានអោយដឹងថា នារីដែលរងការចោទប្រកាន់នោះ បាននិយាយពុំសូវដឹងខុសត្រូវឡើយ ដោយនាងនិយាយត្រឹមតែពាក្យមួយម៉ាត់ថា ខោអាវដែលជ្រុះនោះ គឺនាងទើបតែទិញពីផ្សារអូឡាំពិក។ ហើយក្នុងល្ងាចថ្ងៃនោះដែរ ម្តាយរបស់នារីខាងលើបានទៅដល់ប៉ុស្តិ៍នគរបាល ហើយបញ្ជាក់ថា កូនស្រីរបស់គាត់ជាមនុស្សមានសតិមិនប្រក្រតី ហើយទើបតែវះកាត់ខួរក្បាលរួចថ្មីៗ នៅឯប្រទេសថៃ។ ស្ត្រីជាម្តាយមានការខឹងសម្បារជាខ្លាំងទៅនឹងម្ចាស់តូប ជាពិសេស គឺសន្តិសុខផ្សារស្ទឹងមានជ័យថ្មី ដែលចាប់ច្របាច់.ក កូនស្រីរបស់គាត់យ៉ាងសាហាវ ដូចចាប់ឧក្រិដ្ឋជនយ៉ាងដូច្នោះ។
ការពិត កូនស្រីរបស់គាត់មិនបានប្រព្រឹត្តអ្វីទាំងអស់ ហើយម្ចាស់តូបដែលជាអ្នកដែលចោទ ក៏មិនបានឃើញជាក់ស្តែង គឺគ្រាន់តែខោអាវនោះ ក្នុងហាងខ្លួនក៏មានលក់ដែរ។ បន្ទាប់មក ម្តាយជាស្រ្តីរបស់នារីខាងលើ បានដាក់ពាក្យបណ្តឹងសន្តិសុខផ្សារ ដែលប្រើកាយវិការដ៏អាក្រក់មកលើកូនស្រីរបស់គាត់ ប៉ុន្តែ ដោយមានការសម្រួលពីមន្ត្រីនគរបាលអស់ជាច្រើនម៉ោងទើបទាំងអស់គ្នាព្រមបញ្ចប់រឿងតែម្តង៕
ប្រភព => TVFB
No comments:
Post a Comment